ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើល ទីតាំងដីសាធារណ:របស់រដ្ធមួយកន្លែងក្នុងតំបន់ ទំនប់តាសេក ក្នុងស្រុកកំពង់សៀម

 

(កំពង់ចាម) នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យមើលទីតាំងដីសាធារណៈរបស់រដ្ឋមួយកន្លែង ក្នុងតំបន់ “ទំនប់តាសេក” ស្ថិតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម។

ក្នុងឳកាសនោះ ឯកឧត្ដមអភិបាលខេត្ត លោកបានផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សូមបន្តរួមគ្នាការពារដីធ្លី-ត្រពាំង-បឹងបួរ ជាកម្មសិទ្ធិរបស់រដ្ឋដែលថ្នាក់ដឹកនាំយើងជំនាន់មុនៗបានរក្សាទុកដើម្បីជាប្រយោជន៍សម្រាប់កូនចៅយើងជំនាន់ក្រោយៗ។ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។