ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច នៅទីស្តីការក្រសួង

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច នៅទីស្តីការក្រសួង។

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច មានតួនាទីនិងភារកិច្ច៖ ១-ដឹកនាំ គ្រប់គ្រង សម្របសម្រួល និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការអភិវឌ្ឍវិស័យសង្គមកិច្ច និងបរិវត្តកម្មឌីជីថលសង្គមកិច្ច ២-រៀបចំកសាង ឬធ្វើវិសោធនកម្មច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ បទដ្ឋានឬគោលការណ៍ណែនាំ និងកំណត់ទិសដៅអភិវឌ្ឍវិស័យសង្គមកិច្ច និងបរិវត្តកម្មឌីជីថលសង្គមកិច្ច តាមដំណាក់កាលនីមួយៗ ៣-ជំរុញលើកទឹកចិត្ត និងផ្សព្វផ្សាយច្បាប់ គោលនយោបាយ គោលការណ៍នីតិវិធីអនុវត្តប្រព័ន្ធសុខុមាលភាពសង្គម និងសង្គមឌីជីថលកម្ពុជា ៤-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យិទ្ធសាស្រ្ត គោលការណ៍ និងកំណត់ទិសដៅកម្មវិធី គម្រោង និងផែនការ ដោយឈលើមូលដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធសុខុមាលភាពសង្គម និងសង្គមឌីជីថលកម្ពុជា ៥-រៀបចំនិងសម្របសម្រួលលើការងារអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ដែលមានមូលដ្ឋានលើការកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យសង្គមកិច្ច
៦-វិភាគ ព្យាករណ៍ ពិនិត្យ សម្រេចកម្រិតគោលនយោបាយ និងកសាងភាពជាអ្នកដឹកនាំ ភាពជាដៃគូសហប្រតិបត្តិការណ៍ក្នុងប្រទេស និងអន្តរជាតិ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រព័ន្ធសុខុមាលភាពសង្គម និងសង្គមឌីជីថល។

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច មានមន្ត្រីសរុបចំនួន ៦២នាក់ មាននាយកដ្ឋានចំនួន៣៖ ១-នាយកដ្ឋាននីតិកម្ម និងដោះស្រាយវិវាទសង្គមកិច្ច ២-នាយកដ្ឋានតាមដាន ត្រួតពិនិត្យ និងគ្រប់គ្រងទិន្នន័យ និង៣-នាយកដ្ឋានអភិឌ្ឍន៍គោលនយោបាយ។

អគ្គនាយកដ្ឋានគោលនយោបាយក៏មានគណៈកម្មាធិការ, អង្គភាពបរិវត្តកម្មឌីជីថលសង្គមកិច្ច និងក្រុមការងារបច្ចេកទេសកម្លាំងសេវាសង្គម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។