ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងព្រះចៅស៊ុលតង់ មានបំណងបង្កើន សហប្រតិបត្តិ ការលើ វិស័យការពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងកសិកម្ម

(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ព្រះចៅ ស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហា ក្សត្រ ព្រុយណេ មានបំណងបង្កើនសហប្រតិបត្តិការលើវិស័យជាច្រើន មានដូចជា វិស័យ ការ ពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងកសិកម្មជាដើម។
បំណងនេះត្រូវបានស្តែងឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេច ធិបតី ហ៊ុន ម៉ាណែត ជាមួយព្រះចៅស៊ុលតង់ នាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងជំនួបខាងលើនេះ សម្តេចធិបតី បានបង្ហាញការស្វាគមន៍ និងបាននាំយកការសួរសុខ ទុក្ខ យ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទា ល់ ព្រះមហា ក្សត្រ ថ្វាយព្រះចៅស៊ុលតង់ផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និង ព្រុយណេ ជាពិសេសក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែលសម្តេចធិបតី បានធ្វើទស្សនកិច្ច មក កាន់ ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក។
ព្រះចៅស៊ុលតង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និងបាន រំលឹក អំពីមិត្តភាពដ៏ជិតស្និទ្ធរវាងព្រះអង្គ និងសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សា ផ្ទាល់ ព្រះ មហាក្សត្រ។
នៅក្នុងជំនួបនោះ សម្តេចធិបតី និងព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅ អនាគត នៃការ បង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យ ការ ពារ ជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារ ភ្ជាប់ ទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រះចៅស៊ុលតង់ បានឯកភាពក្នុងការបង្កើនកិច្ចសហ ប្រតិ បត្តិ ការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ ព្រះចៅស៊ុលតង់ បានអញ្ជើញសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការ នៅព្រុយ ណេ នាពេលវេលាដ៏សមគួរណាមួយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយកការអញ្ជើញ នោះ ហើយក៏បានយាងព្រះចៅស៊ុលតង់ បំពេញព្រះរាជទស្សន កិច្ច នៅកម្ពុជាវិញផងដែរ៕ (FN)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។