ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តព្រៃវែង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

គួរបញ្ជាក់ថា ឯកឧត្តម សួន សុម៉ាលីន អតីតអភិបាលរងខេត្តព្រៃវែង ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជំនួសឯកឧត្តម ជា សុមេធី ដែលត្រូវទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។