ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹកតំបន់ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ និង មន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹកតំបន់ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ ។

បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអោយដឹងថា ទំនប់អាងទឹកតំបន់ គឺបានធ្វើការជួសជុលកែលម្អឡើងវិញ នៅចុងខែមីនា ឆ្នាំ២០២០ តាមសំណើររបស់រដ្ឋបាលខេត្តកំពង់ចាម ដោយធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមាន: ការជួសជុលទំនប់អាងទឹកប្រវែង ៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង ហើយទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕

default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។