ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់

(ពោធិ៍សាត់) ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់ ដែលជាផ្នែកមួយនៃដំណើរបេសកកម្មចុះតាមមូលដ្ឋាននៅតាមខេត្តប៉ែកខាងត្បូងបឹងទន្លេសាប។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះការសហការនិងការគាំទ្រសកម្មភាពកសិកម្មនាពេលកន្លងមក ដោយសង្ឃឹមថា កិច្ចសហការល្អនេះ នឹងបន្តទៅមុខទៀតដោយរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល និងព្រៃឈើ ព្រមទាំងការអនុវត្តមុខងារតួនាទីដែលបានផ្ទេរនិងប្រតិភូកម្មពីថ្នាក់ជាតិលើវិស័យកសិកម្ម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។