ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងសហការី អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ សេង គីមសែ

(កំពង់ចាម) ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ សេង គីមសែ ត្រូវជាម្តាយមីង ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ស្ថិតក្នុងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។