ព័ត៌មានជាតិ

ក្មេងប្រុសអាយុ២ឆ្នាំ លង់ទឹកស្លាប់ទាំងព្រឹកនៅស្រុកស្រីស្នំខណៈដើរតាមឪពុក ទៅមើលចំការដូង​​!

(សៀមរាប) ៖ហេតុការណ៍បានកើតឡើង វេលសម៉ោង៨ និង១០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច
ខាងជើងចម្ងាយ៤០ម៉ែត្រ ពីភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

អាជ្ញាធរមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមាបឈ្មោះ ស្រៀត ប៊ុនសិ ភេទប្រុស អាយុ២ឆ្នាំ (ក្នុងបន្ទុកឪពុកម្តាយ) ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

អាជ្ញាធរបានបញ្ជាក់ថា ករណីនេះមូលហេតុ ឪពុកម្ដាយមិនបាននៅផ្ទះ ហើយជនរងគ្រោះបានដើរទៅតាមឪពុកធំ ទៅមើលចម្ការដូងដែលលិចទឹក ហើយបានចុះលេងទឹកបណ្ដាលអោយលង់ស្លាប់តែម្ដង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។