ព័ត៌មានជាតិ

នៅមន្ទីរកសិកម្មខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបណ្តុះបណ្ដាលបច្ចេកទេសត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវដល់សហគមន៍កសិកម្ម

(ព្រៃវែង)៖ នៅនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបណ្តុះបណ្ដាលបច្ចេកទេសត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវដល់សហគមន៍កសិកម្ម។

ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកអង្គភាពMAFF-NIO នៃកម្មវិធីRice-SDP លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ និងជាប្រធានសម្របសម្រួលគម្រោងអង្គភាពMAFF-NIO បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសនៃការត្រួតពិនិត្យគុណភាពគ្រាប់ពូជសម្រាប់អ្នកត្រួតពិនិត្យ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង សហការណ៍ជាមួយ អង្គភាព MAFF-NIO នៃកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ(Rice-SDP) វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមជាតំណាងមកពីសហគមន៍កសិកម្មចំនួន៥សហគមន៍ ដែលជាសហគមន៍ផលិតគ្រាប់ពូជស្រូវ នៅខេត្តព្រៃវែង។

ក្នុងគោលបំណងសំខាន់ៗដូចជា:

ទី១. បង្កើនសមត្ថភាពជំនាញដល់អ្នកត្រួតពិនិត្យគ្រាប់ពូជស្រូវនៅគ្រប់ដំណាក់កាលនៃផលិតកម្មគ្រាប់ពូជស្រូវ
ទី២. ផ្តល់បទពិសោធន៍ក្នុងការអនុវត្តការងារវិញ្ញាបនបត្រគ្រាប់ពូជ ការត្រួតពិនិត្យគុណភាព និងការធ្វើតេស្តគ្រាប់ពូជស្រូវ
ទី៣. បង្ហាញនូវទំរង់ការសុំសិទ្ធនៃការចេញស្លាក និងការបិទស្លាក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។