ព័ត៌មានជាតិ

ស្គាល់គ្នាបានបីថ្ងៃតាមបណ្តាញសង្គម ក៏បបួលទៅញ៊ាំអី​ ត្រូវជនសង្ស័យជាសង្សារនិងបក្ខពួកវាយនិងគំរាមយកទូរស័ព្ទដៃមួយគ្រឿង​និងលុយចំនួន៤០០ដុល្លារ រត់គេចខ្លួនបាត់

(ភ្នំពេញ) ៖ នារីរូបស្រស់ពីរនាក់ទេីបតែស្គាល់ជន
សង្ស័យជាសង្សារបានបីថ្ងៃតាមបណ្តាញសង្គម ក៏បបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ លុះដល់ពេលត្រឡប់មកវិញដល់ផ្លូវស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់បន្ថែមទៀតដែលជាបក្ខពួកចេញមកវាយទៅលេីជនរងគ្រោះរួចគំរាមយកទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone11ProMaxនិងលុយចំនួន៤០០ដុល្លារ រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិម័លសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ឱ្យដឹងថា ដំបូងរូបគាត់និងជនសង្ស័យខាងលេី ដែលត្រូវជាសង្សារ ទេីបតែស្គាល់គ្នាតាមរយៈបណ្ដាញសង្គម បានតែបីថ្ងៃប៉ុណ្ណោះ, បន្ទាប់មកត្រូវបានជនសង្ស័យខាងលេីដែលជាសង្សារបបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ ។

​ លុះដល់ពេលត្រឡប់មកវិញដល់ផ្លូវស្ងាត់ផងនោះ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់បន្ថែមទៀតចេញមកវាយទៅលេីជនរងគ្រោះរួចគំរាមយកទូរស័ព្ទដៃមួយគ្រឿង ម៉ាកiPhone11ProMaxនិងលុយចំនួន៤០០ដុល្លារ បានសម្រេចរួចនាំគ្នារួមទាំងបុរសជាសង្សារជិះម៉ូតូរត់គេចខ្លួនបាត់ អស់តែម្តង។

​ ក្រោយពេលកេីតហេតុកម្លាំងអាវុធហត្ថមូលដ្ឋានបានចុះមកដល់​ និងបាននាំនារីទាំងពីរនាក់ ទៅមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ដេីម្បីសាកសួរ និង កំណត់មុខសញ្ញាដេីម្បីចំណាំមុខ​ស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។