ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្រុមបង្កហិង្សាដោយចេតនា មានអាវុធនៅក្រុងបាត់ដំបងឃាត់ខ្លួនចំនួន០៣ នាក់បញ្ជូនទៅតុលាការ៖

(បាត់ដំបង) ពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១វេលាម៉ោង១៦ និង៣០នាទីនៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្ត​បាត់ដំបង​ អនុវត្តន៍តាមបទបញ្ជារបស់លោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​និងដោយ​បាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុ ណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំ បូង​ខេត្ត​បាត់ដំបង ​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ បានឱ្យកម្លាំងនគរបាលក្នុងផែនដែល មានលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការ​បង្ក្រាបករណី ហិង្សាដោយ​ចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិត )០១ករណីដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៣​នាក់​មក កាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ។
១-ឈ្មោះ ហ៊ាង គឹមហាង ហៅជ្រុយ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ​ភូមិព្រែកខ្ពប ឃុំព្រែក ខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះ ចាយ ដូ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ឆាំ សំបូរ ហៅ ទីន ភេទប្រុ​ស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈម​ណ្ឌល​ ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី ១២ ខែ​មករា ឆ្នាំ ២០២១ វេលាម៉ោង ១៤​និង៣០នាទីនៅចំ​ណុច​ក្នុងបរិ​វេណ​ស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបងខេត្ត​បាត់ដំបង​ ក្រុមជនសង្ស័យខាងលើ​បានធ្វើសកម្មភាព ប្រើហិង្សាកាប់ដោយកាំបិតលើជនរងគ្រោះឈ្មោះ ឡុង ញើង ភេទប្រុ​ស អាយុ៤២ ឆ្នាំ មានទីលំនៅ​ភូមិ​កំ​ពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំ​បង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ។

ក្រោយកេីតហេតុជនរងគ្រោះបាន​ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរ​បាលហើយ ​ឆ្លងតាម រយៈការស្រាវជ្រាវនិងអនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នគរបាលខេត្តបាត់ដំបង​ ទេីបឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេីមកធ្វើការស្រាវ ជ្រាវ។
-*វត្ថុតាងដកហូតរួមមាន ៖
– កាំបិត កែច្នៃ ០១ ដើម
– ផ្លែរណាសម្រាប់អារទឹកកក ០១
– ដែកឆាប ០១
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។