ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តម ឆាយ ឬទ្ធីសែន អញ្ជើញចុះត្រួតពិនិត្យផ្លូវPV2 (ព្រៃដើមថ្នឹង-កោងស្រែ) ដែលមានប្រវែង ១០.៤៣ គ.ម ស្ថិតក្នុងឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្រុកស៊ីធរកណ្តាល

(ព្រៃវែង) ៖ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង អញ្ជើញអមដំណេីរ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យផ្លូវPV2 (ព្រៃដើមថ្នឹង-កោងស្រែ) ដែលមានប្រវែង ១០.៤៣ គ.ម ស្ថិតក្នុងឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ខ្សែផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយក្នុងស្រុកស៊ីធរកណ្ដាល ដែលបាន និងកំពុងសាងសង់ឡើង ដើម្បីសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស៊ីធរកណ្ដាល ពិសេសប្រជាពលរដ្ឋក្នុងឃុំព្រៃដើមថ្នឹង និងឃុំល្វេ។

ដែលនេះ ជាការយកចិត្តទុកដាក់ និងគិតគូខ្ពស់ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានបច្ចេសទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នាយករងខន្ទកាល័យ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីខេត្ត​ ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំគណៈប្រតិភូ និងមន្រ្តីជំនាញជាច្រើនរូបទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។