ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ សូមធ្វើការលើកទឹកចិត្តដល់ប្រជាកសិករអ្នកផលិតស្រូវពូជសែនក្រអូប០១ និងផ្ការំដួលស្ទូងដោយដៃ

(ភ្នំពេញ) ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានធ្វើការលើកទឹកចិត្តដល់ប្រជាកសិករដែលមានដីតូចតាច សូមងាកមកផលិតស្រូវពូជផ្ការំដួលនិងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ៖

១) ស្រែផលិតស្រូវពូជនៅលើដីតូច អាចប្រើកម្លាំងគ្រួសារ និងសហការគ្នាស្ទូងដោយដៃបាន។ ការស្ទូងដោយម៉ាស៊ីននឹងជួយដោះស្រាយបញ្ហាកម្លាំងពលកម្ម។
២)ប្រើប្រាស់ពូជតិចជាង
៣)កាត់បន្ថយចំណាយលើការបាញ់ថ្នាំស្មៅ
៤)កាត់បន្ថយការប្រើទឹក
៥)ការប្រើជីគីមីតិចជាង និងមានប្រសិទ្ធិភាពជាង
៥)ទិន្នផលខ្ពស់ជាងស្រូវធម្មតា
៧)ស្រូវមានតម្លៃថ្លៃជាងស្រូវធម្មតា

ឯកឧត្តមក៏បានលើកឡើងថា ក្រសួងកសិកម្ម កំពុងធ្វើការជំរុញឲ្យមន្រ្តីកសិកម្មឃុំ និងនិស្សិតស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មជាមួយកសិករក្នុងការផលិតពូជសុទ្ធដើម្បីកសាងប្រព័ន្ធពូជសុទ្ធឲ្យបានទូទាំងប្រទេស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។