ព័ត៌មានជាតិ

កិច្ចប្រជុំកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បង និងទីតាំងដំឡើងម៉ាស៊ីន

(សៀមរាប) ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគបានរៀបចំកិច្ចប្រជុំកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បង និងទីតាំងដំឡើងម៉ាស៊ីនមេក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអ្នកពាក់ព័ន្ធផងដែរ។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍អំពីការកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាព និងទីតាំងដំឡើងម៉ាស៊ីនមេ ព្រមទាំងពិភាក្សារួចមក អង្គប្រជុំបានកំណត់ទីតាំងបំពាក់កាមេរ៉ាក្នុងដំណាក់កាលសាកល្បងចំនួន ៤ទីតាំងរួមមាន ផ្សារហេរីថេកវ៉ក មហាសណ្ឋាគារអង្គរ មុខមន្ទីរពេទ្យបង្អែកខេត្ត និងខាងកើតស្ពានវត្តបូព៌ ចំពោះទីតាំងដំឡើងម៉ាស៊ីនមេ គឺនៅសាលាខេត្ត ហើយត្រូវរៀបចំឱ្យមានស្តង់ដារ ជៀសវាងមានអគ្គីភ័យ ឬបញ្ហាណាមួយដែលកើតឡើង។

លោក អភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា ការបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បងនេះ គឺផ្តោតសំខាន់លើការថតរាល់យានយន្តចតខុសច្បាប់ និងយានយន្តណាដែលចតលើផ្លូវថ្មើជើង ហើយក៏ជាការរៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។