ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំពេញ)៖ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីស្វែងរកយុទ្ធសាស្រ្ត វិធីសាស្ត្រ និងសកម្មភាពថ្មីៗ ដែលអាចឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព ស្រមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពិសេសសម្រេចឱ្យបាននូវការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ចំណុចស្នូល ក្នុងមុំទី១ ការពង្រឹង និងការកែសម្រួលស្ថាប័ន ស្តីពីការ «បន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសិក្សាស្រាវជ្រាវរកវិធានការសមស្រប និងមានប្រសិទ្ធភាពដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» និងពិសេសគោរពអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់​ខ្ពស់ ​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។