ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការផ្សព្វផ្សាយវប្បធម៌អរិយធម៌កម្ពុជាទៅកាន់បរទេស

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបង្ហាញពីមោទនភាពចំពោះសម្បត្តិវប្បធម៌របស់កម្ពុជា និងប្រជាជន ដោយថាគួរផ្សព្វផ្សាយនៅសម្បត្តិវប្បធម៌អរិយធម៌ទាំងនេះទៅកាន់បរទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនគួរនាំយកវប្បធម៌បរទេស ឬចម្លងវប្បធម៌ពីបរទេសមកដាក់នៅក្នុងប្រទេសកម្ពុជានោះទេ តែអ្វីដែលសំខាន់នោះគឺត្រូវជំរុញនូវវប្បធម៌របស់យើងទៅកាន់បរទេសវិញ។

សម្ដេចបានបន្ថែមទៀតថា វប្បធម៌របស់កម្ពុជាបានទទួលបានការចាប់អារម្មណ៍ពីបរទេសជាច្រើន។ ការរស់នៅរបស់ពលរដ្ឋខ្មែរ និងសីលធម៌របស់ពលរដ្ឋខ្មែរទទួលបានការចាប់អារម្មណ៍ពីប្រទេសជាមិត្តផងដែរ នៅក្នុងនោះសម្ដេចបានលើកឡើងអំពីប្រធានាធិបតីកូរ៉េ បានកត់សម្គាល់ពីពលករខ្មែរដែលបានធ្វើការនៅទីនោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។