ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញទទួលជួបសម្ដែងគួរសមជាមួយប្រធានក្រុមហ៊ុន ទទួលការសាងសង់ផ្លូវល្បឿនលឿន ,ភ្មំពេញ,បាវិត!

(ព្រៃវែង) ៖ រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំពហុបំណង(B) សាលាខេត្តព្រៃវែង

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញទទួលជួបសម្ដែងគួរសមជាមួយលោក Zhang Qi អនុប្រធានគម្រោង និងលោក Wuch Chao Fan ប្រធានតំបន់ នៃក្រុមហ៊ុនChina Road and Bridge Corporation (CRBC) ដែលទទួលសាងសង់ផ្លូវល្បឿងលឿន(Expressway)តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

ក្នុងជំនួបនេះដែរ លោក Zhang Qi អនុប្រធានគម្រោង បានជម្រាបអំពីគម្រោង និងដំណើរការនៃការសាងសង់ផ្លូវល្បឿនលឿន ភ្មំពេញ- បាវិត។ ជាមួយនោះ លោក Zhang Qi ក៏បានស្នើដល់រដ្ឋបាលខេត្តព្រៃវែង ផ្ដល់កិច្ចសហការ និងជួយសម្របសម្រួលដល់ក្រុមការងាររបស់គម្រោងឲ្យទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអរគុណក្រុមហ៊ុន
និងសន្យាផ្ដល់កិច្ចសហការល្អដល់ក្រុមហ៊ុន។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឲ្យក្រុមហ៊ុន ពិនិត្យលទ្ធភាព លើគម្រោងអាទិភាពសម្រាប់អភិវឌ្ឍន៍ខេត្តព្រៃវែង និងស្នើសុំផ្ដល់អាហារូបករណ៍ជូនសិស្សនិស្សិតខេត្តព្រៃវែង ដើម្បីបន្តការសិក្សានៅប្រទេសចិន។

សូមបញ្ជាក់ជូនផងដែរថា បណ្តាញផ្លូវល្បឿនលឿនដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ សាងសង់ជា ០៤គន្លង ដោយឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ដោយមានរយះពេលនៃការសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាង់សង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ។ ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែងប្រវែង ៧១គីឡូម៉ែត្រ ឆ្លងកាត់ក្រុង-ស្រុកចំនួន០៤ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។