ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាព ធ្វើអាជីវកម្មខ្សាច់សំណង់តាមដងទន្លេមេគង្គ

(កំពង់ចាម) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាពចុះពិនិត្យការធ្វើអាជីវកម្មខ្សាច់សំណង់តាមដងទន្លេមេគង្គ របស់ក្រុមហ៊ុនសហគ្រាសដែលមានអាជ្ញាប័ណ្ណអណ្ដូងរ៉ែបើក ការដ្ឋានវាយថ្ម និងដេប៉ូខ្សាច់សំណង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត និងក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យសកម្មភាពការធ្វើអាជីវកម្មខ្សាច់សំណង់តាមដងទន្លេមេគង្គ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។