ព័ត៌មានជាតិ

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ (វីដេអូរ)

(បាត់ដំបង) ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០:៥៤នាទី​ នៅ​ចំណុច​ផ្ទះ​សំណាក់​ ផាម​ ទ្រី​ ស្ថិតក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ អនុវត្តន៍​តាម​ដីកាបញ្ជា​ឲ្យ​ចូល​ខ្លួន​ លេខ​ ០២​ អ.យ​ ចុះ​ថ្ងៃទី​ ១៣​ ខែ​ មករា​ ឆ្នាំ​ ២០២១​ របស់​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ តំណាង​អយ្យការ​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ បាន​បញ្ជា​ឲ្យ​ ​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​នាក់​ ឈ្មោះ​ អឿត​ ពេក​ ភេទប្រុស​ អាយុ​ ៣១​ឆ្នាំ​ មានទីលំនៅ​មិន​ពិតប្រាកដ​ ពាក់ព័ន្ធ​នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ (​ គាស់តូប​លក់​ខោអាវ​ )​ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ចំណុច​ ផ្សា​រ​ ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី​ ១០​ ខែធ្នូ​ ឆ្នាំ​ ២០២១​ ។

👥 ជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​គាស់​សោរ​ទ្វារតូប​ រួច​លួច​យក​ ខោអាវ​ដែល​​តាំង​លក់​ របស់​ជនរងគ្រោះ​ឈ្មោះ​ អ៊ុក​ ស្រី​អូន​ ភេទស្រី​ អាយុ​ ៥០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្តបាត់ដំបង​ ។

📍 សម្ភារៈ​បាត់​បង់​មាន​ ៖​
-​ ខោ​ ចំនួន​ ៣០០​ ខោ​
-​ អាវ​ចំនួន​ ៥០​ អាវ​
-​ សរុប​ជា​ប្រាក់​អស់​ ប្រហែល​ ១៤,០០០,​០០០​ រៀល​

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។