ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ គម្រោងផ្លូវកៅស៊ូប្រភេទ DBST ១ខ្សែ ប្រវែង ៨០០០ម៉ែត្រ និងស្ថាបនាឡើងនាពេលខាងមុខនេះ

(កំពង់ចាម) នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យគម្រោងផ្លូវកៅស៊ូប្រភេទDBST ០១ខ្សែប្រវែង៨,០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ដោយឆ្លងកាត់ភូមិចំនួន០៥ គឺភូមិរលាក ភូមិបន្ទាយថ្ម ភូមិរមាស ភូមិស្យា និងភូមិអំពិលលើ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រួមនិងសហការីបានអញ្ជើញចុះពិនិត្យមើលទីតាំងដីមួយកន្លែងសម្រាប់សាងសង់អាគារទីស្នាក់ការប្រជាជនកម្ពុជា ឃុំអំពិល ស្ថិតនៅក្នុងភូមិអំពិលលើ ស្រុកកំពង់សៀម។

ក្នុងឳកាសនោះឯកឧត្តម អ៊ុន ចាន់ដា លោកបានចាត់ឲ្យមន្ត្រី គណបក្សស្រុក ធ្វើការរៀបចំដីធ្លី រួចចាប់ផ្តើមដំណើរការសាងសង់អាគារទីស្នាក់ការគណបក្សខាងលើឲ្យបានឆាប់បំផុត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។