ព័ត៌មានជាតិ

អបអរសាទរ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯក ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី បើកកម្មវិធីអបអរសាទរ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯក ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីអបអរសាទរសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើនៅទីលានប្រកួតប៊ូល ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។ ដោយមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជ៉ំវិញខេត្ត កីឡាករ កីឡាការិនីចំនួន ៤០ក្រុម មកពី ១៣ រាជធានី-ខេត្ត ស្មើនឹង ១៦០នាក់ ហើយការប្រកួតចាប់ផ្ដើមពីថ្ងៃ២៣ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។