ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​

(កំពង់ចាម) ៖នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ដើម្បីអបអរសាទរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីលានកីឡាក្រុងកំពង់ចាម។

បើតាមរបាយការណ៍របស់លោកប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ អភិបាលខេត្តកំពង់ចាម មានក្រុមចូលរួមចំនួន ៤០ក្រុម​ ចំនួនកីឡាករសរុប ១៦០នាក់ មកពី១៣ រាជធានី/ខេត្ត​ ក្នុងនោះ​ វិញ្ញាសា​ ៣នាក់ទល់​៣នាក់​ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបប៊ូល និងប៉េតង់ មន្ទីររ៉ែ និងថាមពល ខខេត្តកំពង់ធំ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបប៊ូល និងប៉េតង់ ខេត្តកំពង់ចាម។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបប៊ូល និងប៉េតង់ ខេត្តកំពត​។

ដោយឡែក​ វិញ្ញាសា​ ២នាក់ទល់២នាក់​ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិប ប៊ូល និងប៉េតង់ CPP ខេត្តត្បូងឃ្មុ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិប ប៊ូល និងប៉េតង់ ម្លប់ស្វាយ១ រាជធានីភ្នំពេញ​។ ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្លិបប៊ូល និងប៉េតង់ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ។ ដោយឡែកក្រុមដែលមិនទទួលបានជ័យលាភីក៏ទទួលបានថវិកាឧបត្ថមសម្រាប់ការលើកទឹកចិត្តផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។