ព័ត៌មានជាតិ

ការប្រកបអាជីវកម្មរវាងអ្នកពា​ណិជ្ជករនិងអ្នកសា​រព័ត៌មានខុសគ្នាដូច​ម្តេចខ្លះ ?

(ភ្នំពេញ) ជាទូទៅអ្នកពាណិជ្ជករគេធ្វើពាណិជ្ជកម្មក្នុងគោលបំណងតែមួយគត់គឺស្វែងរកប្រាក់ចំណេញបើមិនចំណេញគេមិនធ្វើ។ចំពោះអ្នកសារព័ត៌មានការប្រកបអាជីវកម្មលើវិស័យសារព័ត៌មាននិងសោតទស្សន៍ដើម្បីស្វែងរកប្រាក់ចំណូលឬប្រាក់កម្រៃតាមរយៈការស៊ីឈ្នួលផ្សាយពាណិជ្ជកម្មឲ្យអ្នកពាណិជ្ជករឬការប្រើនូវចំណេះវិជ្ជាផ្នែកវិជ្ជាជីវៈសរសេរលក់ព័ត៌មានជាដើម។ប៉ុន្តែក្រៅពីការស្វែងរកប្រាក់ចំណូលឬប្រាក់កម្រៃដូចបានពណ៌នាខាងលើអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ដល់សង្គមជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មាន ក្នុងនាមជាអ្នកនាំពាក្យពីប្រជាពលរដ្ឋទៅរដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋនូវព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងសង្គម ក៏ដូចជាព្រឹត្តិការណ៍ជុំវិញពិភពលោកផងដែរ។អំណាចសារព័ត៌មានត្រូវបានចែងកំណត់ក្នុងច្បាប់ជាអំណាចទី៤ បន្ទាប់ពីអំណាចបញ្ញត្តិ អំណាចប្រតិបត្តិ និងអំណាចតុលាការ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។