ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន សូមអរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់

(ភ្នំពេញ)ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជំទាវ ក្នុងនាម មាតាបិតា កូនប្រុស និងកូនស្រី យើងខ្ញុំ សូមអរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ទាំងអស់ ដែលផ្តល់មហាកិត្តិយស យាង និងអញ្ជើញចូលរួមប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល ក្នុងពិធីរៀបចំអាពាហ៍ពិពាហ៍ កូនប្រុស និងកូនស្រីរបស់យើងខ្ញុំដែលបានធ្វើឲ្យពិធីប្រព្រឹត្តទៅយ៉ាងរលូនល្អប្រសើរតាមការគ្រោងទុក នៅថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះគ្រប់អង្គភាពពាក់ព័ន្ធ និងក្រុមការងាររៀបចំកម្មវិធី ទាំងអស់ ដែលបានចូលរួមរៀបរយនិងការពារសន្តិសុខសណ្តាប់ធ្នាប់ផ្នែកខាងក្រៅ ការរៀបចំនិងតុបតែងកម្មពិធី ការដំឡើងប្រព័ន្ធសុវត្ថិភាពសុខភាព ហើយនិងការរៀបរយសណ្តាប់ធ្នាប់ក្នុងកម្មវិធី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីសមត្ថភាព ក្នុងការគ្រប់គ្រង រៀបចំ និងប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ បើទោះបីយើងកំពុងប្រឈមនឹងការរីករាលដាលជាសកលនៃមេរោគ កូវិដ-១៩ យ៉ាងណាក៏ដោយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។