ព័ត៌មានជាតិ

លោក គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់​ រវាងក្រសួង​ និងវិស័យឯកជន លេីការងារគ្រប់គ្រងជី​ និងថ្នាំកសិកម្ម

(ភ្នំពេញ) ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដែលកំពុងធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលស្ថិតក្រោមអធិបតីភាព លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ និង លោកអគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកស្រីអគ្គនាយិការរង លោកប្រធាន និងអនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក លោកស្រីតំណាងក្រុមហ៊ុនជីកសិកម្ម និងថ្នាំកសិកម្មសរុបចំនួន ៨០នាក់ ក្នុងនោះមានតំណាងមកពីក្រុមហ៊ុនថ្នាំកសិកម្ម និងជីកសិកម្មចំនួន ៦០នាក់។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនលើការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម ការពិភាក្សាទូទៅលើបញ្ហាប្រឈម និងសំណូមពររបស់ក្រុមហ៊ុន និងលើកកម្ពស់ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។