ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖ ដី (ចម្ការ) មីន ទៅជាដីមាស !

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍លើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ស្តីពីការពង្រាបដីស្រែដែលជាអតីតចម្ការមីនឲ្យទៅជាដីស្រែរាបស្មើដោយអង្គការ JMAS បានចូលរួមចំណែកបង្កើនប្រាក់ចំណូលដល់កសិករនៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ការពង្រាបដីឲ្យស្មើល្អដោយបច្ចេកវិទ្យាទំនើបនាំឲ្យកសិករទទួលបានផលកើន ចំនួន ២តោន ក្នុង ១ហិកតា ហើយកាត់បន្ថយការចំណាយលើការបូមទឹក និងការគ្រប់គ្រងស្មៅ។ ដីរាបស្មើក៏នាំគ្រាប់ស្រូវពេញស្មើល្អដែលនាំមកផលអង្ករកែច្នៃបានខ្ពស់ផងដែរ។

ឯកឧត្តមបានណែនាំឲ្យអង្គការ JMAS ធ្វើការសិក្សាពីតំរូវការ និងការចូលរួមរបស់ប្រជាកសិករនៅឃុំចែងមានជ័យ កន្ទឺ១ និងកន្ទឺ២ ដើម្បីធ្វើការពង្រីកការពង្រាបដីជូនកសិករឲ្យបានកាន់តែច្រើនថែមទៀត។ លើសពីនេះការផ្គុំជាមួយការប្រើពូជសុទ្ធ ការគ្រប់គ្រងទឹក និងជីជាតិដី និងការផ្សារភ្ជាប់ជាមួយទីផ្សារដើម្បីកសិករទទួលបានតម្លៃសមរម្យ នឹងជួយបង្កើនប្រាក់ចំណូលកសិករកាន់តែច្រើនថែមទៀត ដែលយើងអាចចាត់ទុកថាការអភិវឌ្ឍ” ដីមីន ឲ្យក្លាយទៅជាដីមាស”។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។