ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

(ភ្នំពេញ) ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ការ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នៅ​ថ្ងៃទី​ ២៨ នេះ ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ា​ណែ​ត​។​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ក្នុងឱកាស​នេះ​នឹង​ជំរុញ​នូវ​ការពង្រឹង​ទំនាក់ទំនង​ដែលមាន​ស្រាប់ ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់​ល្អប្រសើរ​ឡើងលើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌​ជាដើម និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ ផងដែរ​៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។