ព័ត៌មានជាតិ

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ (វីដេអូរ)

(បាត់ដំបង) ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៦:៣៥​នាទី​ នៅ​ចំណុច​ ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​ កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ អំពេីលួច​ (​ យក​ទូរស័ព្ទ​ដៃ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ពៅ​ សារ៉េត​ ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តលៀប​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

​ 👤ជនសង្ស័យ​ខាងលេី​ បាន​ធ្វេីសកម្មភាព​ចូល​លួច​យក​ទូរស័ព្ទ​ដៃ​ ចំនួន​ ១៥​ គ្រឿង​ ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ ប្រាក់​ សំណាង​ ភេទប្រុស​ អាយុ​ ២៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​តាង៉ែត​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី​ ១២​ ខែ​មករា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៣:០០​នាទី​ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​ខាងលេី​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ទូរស័ព្ទ​ដៃ​ចំនួន​ ១៥​ គ្រឿង​ ក្នុង​នោះ​មាន​ម៉ាក​ VIVO ចំនួន​ ០៦​ គ្រឿង​ និង​ ម៉ាក​ OPPO ចំនួន​ ០៩​ គ្រឿង​
-​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ ដែលមាន​លេខ​តួ​ -​ ម៉ាស៊ីន​ 5810069​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AL 0159 (​ ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ )​

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។