ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញ​ ចុះពិនិត្យ​មេីលវឌ្ឍនភាពការស្ថាបនាផ្លូវបេតុងមួយខ្សែ,និងជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ!

(កំពង់ចាម) ៖ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ​ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ​មេីលវឌ្ឍនភាពការស្ថាបនាផ្លូវបេតុងមួយខ្សែមាន ទទឹង៥ម៉ែត្រ ប្រវែង៦,១០គីទ្បូម៉ែត្រ កំរ៉ាស់១,៥តឹក ជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ EDCF(CRRIDP) ឥណទានកូរ៉េ អនុវត្តដោយក្រុមហ៊ុនIL SUNG KAMHO Co,Ltd Joint Venture ជាមួយក្រុមហ៊ុន ហេង សម្បត្តិ ។ ក្នុងឃុំកោះអណ្តែត​ ស្រុកស្រីសន្ធរ ជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងអភិវឌ្ឍន៍ជនបទ ។ បានបន្តចុះពិនិត្យច្រាំងទន្លេដែលកំពុងបាក់ស្រុតជាបន្តបន្ទាប់នៅទីតាំង៣កន្លែង ភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ឃុំកោះអណ្តែត ឃុំមានជ័យ ស្រុកស្រីសន្ធរ ។ ឯកឧត្តមបន្តដឹកនាំប្រជុំដាក់ផែនការដោះស្រាយជាបន្ទាន់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។