ព័ត៌មានជាតិ

អាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបល្បែងជល់មាន់តាមអនឡាញ ឃាត់ខ្លួនមនុស្ស០៨នាក់!

(កំពង់ចាម) ៖ កម្លាំងកងរាជអាវុធហត្ថបានបង្ក្រាបល្បែងជល់មាន់តាមអនឡាញឈានដល់ការឃាត់ខ្លួនមនុស្សជិត ១០ នាក់។

ការបង្រ្កាបនេះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម នៅចំណុចភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

កងរាជអាវុធហត្ថខេត្តកំពង់ចាមបានឱ្យដឹងថាប្រតិបត្តិការនេះ កំលាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ និងវត្ថុតាងចាប់យករួមមាន:
-កុំព្យូទ័រ ១ គ្រឿង
– ទូរទស្សន៍១ គ្រឿង
– ប្រាក់រៀលចំនួន ៩៥០០០០៛
– ម៉ូតូ ចំនួន ៤ គ្រឿង
– ទូរស័ព្ទដៃ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។