ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង ជាខេត្តដំបូងគេនៅកម្ពុជា ត្រូវគណ:កម្មការរៀបចំទិវា”ដើរពិភពលោក”ជ្រើសរើសម្រាប់រៀបចំព្រឹត្តិការណ៍ ដើម្បបញ្រ្ចាបការយល់ដឹង ចូលរួមសកម្មភាពកីឡា!

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី០១ ខែតុលា​ ឆ្នាំ២០២៣នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្ត្តព្រៃវែង និងជាប្រធានគណៈកម្មការរៀបចំទិវាដើរពិភពលោកនៅកម្ពុជា បានអញ្ជើញជាអធិបតី “ទិវាដើរពិភពលោក” Walk for life in the world (24 hours)​ នៅវេលាម៉ោង១០:០០នាទីព្រឹក ចម្ងាយ ១.៥០០ម៉ែត្រ ដែលកំណត់ដោយ TAFISA។

ខេត្តព្រៃវែង ជាខេត្តដំបូងគេ ដែលត្រូវបានគណៈកម្មការរៀបចំទិវាដើរពិភពលោកនៅកម្ពុជា ជ្រើសរើសសម្រាប់រៀបចំព្រឹត្តិការណ៍ នៅប្រទេសកម្ពុជា។

ទិវាពិភពលោកនេះ បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹង និងលើកទឹកចិត្តដល់ប្រជាជនក្នុងការគាំទ្រ ចូលរួមសកម្មភាពកីឡាសម្រាប់ទាំងអស់គ្នា និងលេងដើម្បីសុខភាព ក្លាយជាធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាពិសេសផ្សព្វផ្សាយលើវិស័យកីឡាទៅកាន់ពិភពលោកទាំងអស់គ្នា។

ពិធីទិវានេះបានប្រព្រឹត្តទៅនៅសួន ច្បាលសម្ដេចក្រឡាហោម ស ខេង ក្រុងព្រៃវែង ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានលាសាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយក នាយករងសាលាខេត្ត កងកម្លាំងទាំង៣ រដ្ឋបាលក្រុងព្រៃវែង មន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត មន្រ្តីរាជការ គ្រូបង្រៀន និងសិស្សានុសិស្ស ព្រមទាំងវិស័យឯកជន សរុបចំនួន ៦០០នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។