ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង(B)នៃសាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក នាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត សរុបចំនួន១០២នាក់។

កិច្ចប្រជុំនេះដែលក៏មានការធ្វើបទអន្តរាគមន៍ពី៖

– លោកនាយករដ្ឋបាលសាលាខេត្ត
– លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត
– លោកឧត្តមសេនីយ៍ទោ មេបញ្ជាការការតំបន់ប្រតិបត្តិការសឹងរងព្រៃវែង
– លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
– លោកប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោខេត្ត
– លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន
– លោកប្រធាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត
– លោកអភិបាលស្រុកសុីធរកណ្ដាល
– លោកអភិបាលស្រុកបាភ្នំ
-មន្រ្តីពាក់ព័ន្ធ.៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។