ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីប្រកាសបញ្ជូល សមាជិកថ្មីនៃ គណបក្សប្រជាជនកម្ពុជា ចំនួន ៥៦០នាក់ នៅស្រុកសណ្ដាន់

(ខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្ដាន់ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីនៃ គណបក្សប្រជាជនកម្ពុជាចំនួន ៥៦០នាក់ ក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ ។

បន្ទាប់ពីលោក ឡង គីមស៊ឹង អភិបាលស្រុកសណ្ដាន់ បានអានសេចក្តីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាសមាជិកថ្មីចំនួន ៥៦០នាក់ និងរបាយការណ៍រួចមក ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណៈបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានលើកឡើងអំពីប្រវត្តិគណបក្សប្រជាជនកម្ពុជាគឺ ជាគណបក្សមួយដែល រឹងមាំ ហើយមានវ័យចំណាស់ជាងគេ មានគោលការណ៍ការដឹកនាំច្បាស់លាស់ ដែលបានតស៊ូរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនមកដល់សព្វថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចដឹកនាំប្រទេសឲ្យមានការរីកចម្រើន។ ហើយជាពិសេសសូមប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំស្គាល់ច្បាស់ពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងផុលផុសពីមួយអាណត្តិទៅមួយអាណត្តិគ្រប់មូលដ្ឋានក្រុងស្រុកបានធ្វើឱ្យប្រជាពលរដ្ឋគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់សមាជិកនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹកឲ្យបានគ្រប់ៗគ្នា នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។