ព័ត៌មានជាតិ

ខេត្តរតនគិរី.ស្ងាតៗចាប់! បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ!

(រតនគិរី) ៖តាមប្រភពពីក្រុមអ្នញៀនល្បែងសុីសងបានបង្ហើបឲ្យដឹងថា៖ទីតាំងសង្វៀនបញ្ជល់មាន់និង បៀអាប៉ោង និងយូគីខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃនៅចំណុចចម្ការស្វាយចន្ទីស្ថិតនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មានឃើញចំណាត់ការណាមួយចុះបង្រ្កាបនៅឡើយ.!។

ប្រភពពីដដែលឲ្យដឹងថា៖ ទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុកមួយកន្លែងស្ថិតនៅឃុំ ឯកភាពស្រុកអូរជុំខេត្តរតនគិរីបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប។

ប្រភពពីពលរដ្ឋនាំគ្នាឆ្ងល់យ៉ាងខ្លាំងទីតាំងល្បែងខុសច្បាប់នៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី មិនដូចស្រុកខេត្តដទៃឡើយអាចបើកលេងពេញបន្ទុកដោយមិនញញើតសមត្ថកិច្ចពាក់ព័ន្ធឡើយ.!។

ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាពស្រុកអូរជុំ ខេត្តរតនគិរី បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្ដែតបណ្តោយអោយទីតាំងល្បែងសុីសងបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងបើកលេងយ៉ាងពេញបន្ទុកបែបនេះឬមួយម្ចាស់បើកល្បែងខុសច្បាប់នៅទីកន្លែងនេះមានអំណាចធំណាស់ហើយមើលទៅបានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាពស្រុកអូរជុំមិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពម្តងណាឡើយ?។


ឬមួយដូចពាក្យសម្តីមហាជនតែងតែនាំគ្នាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ច មួយចំនួនអាចបានទទួលលាភសក្ការៈពីម្ចាស់បើកល្បែងស៊ីសងខុសច្បាប់នៅទីកន្លែងនោះមិនខានឡើយ.!។
មហាជននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់បញ្ជល់មាន់វិញ ភ្នាល់ចាក់លុយចាប់ពី៣លានរៀលទៅដល់ជាច្រើនលានរៀលចាប់ពី ៤.ពាន់ដុល្លារក្នុង១គូៗ
ចំណែកអាប៉ោង-វិញភ្នាល់ចាក់លុយ ចាប់ពី-៥០.មុឺនរៀលទៅដល់-៥លាន.រៀលក្នុង១គ្របៗជាពិសេសវង់ល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំផ្លូវបិទព័ត៌មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួល។
ពលរដ្ឋរស់នៅឃុំឯកភាពស្រុកអូរជុំខេត្តរតនគីរីព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ក៍ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។
ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវដល់ លោល ញ៉ែម សំអឿនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជាពិសេស លោកឧត្តមសេនីយ៍ទោ អ៊ុងសុភាព ស្នងការនគរបាលខេត្តរតនគិរី មិនហ៊ានចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់កំពុងតែរក្សាភាពស្ងាតឈឹង.!!។ដោយសហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។