ព័ត៌មានជាតិ

សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកបន្តសហការបង្ក្រាបបទល្មើសជលផលក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រ្ខកាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដែលមានកម្លាំងសរុប៧៣នាក់ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ជាលទ្ធផល សមត្ថកិច្ច​បានរុះរើរបាំងស្បៃមុង ប្រវែងសរុប ១០ ១៨៦ម៉ែត្រ បង្គោលឬស្សី៧៥០ដើម និងលូស្បៃមុង១៥០មាត់ ព្រមទាំងបានចាក់លែងកូនត្រីចូលក្នុងធម្មជាតិវិញ ប្រមាណ១៥០គីឡូក្រាម។ ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុង​ថ្ងៃ​ដដែល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។