ព័ត៌មានជាតិ

និស្សិតស្ម័គ្រចិត្តជាមន្ត្រីកសិកម្មខេត្តកំពង់ឆ្នាំង​និងខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវ

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនិស្សិតស្ម័គ្រចិត្ត បានចូលរួមត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវផ្ការំដួល ស្ថិតនៅឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដេីម្បីធានាថាការដាំដុះថែទាំពិតជាបានអនុវត្តន៍តាមគោលការណ៍និងស្តង់ដាពូជសុទ្ធល្អ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកការងារផលិតពូជស្រូវសុទ្ធ បាន​គូសបញ្ជាក់ថា ចំនួនកសិករចូលរួមការផលិតគ្រាប់ពូជស្រូវសុទ្ធនៅឆ្នាំ ២០២៣ មានការកេីនឡេីង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកការផលិតពូជស្រូវផ្ការំដួលនៅរដូវ ឆ្នាំ២០២៤៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។