ព័ត៌មានជាតិ

រដ្ធមន្ដ្រីក្រសួងកសិកម្ម ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគី កម្ពុជា-សិង្ហបុរី នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ទទួលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយលោកជំទាវ Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនិរន្តរភាពនៃសាធារណរដ្ឋសិង្ហបុរី ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Grand Hyatt នៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ជំនួបនេះប្រព្រឹត្តទៅតាមរយៈសំណើពីលោកជំទាវរដ្ឋមន្ត្រី Grace Fu ក្នុងគោលបំណងដេីម្បីសម្តែងការគួរសមចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងពិភាក្សាអំពីការងារសំខាន់ៗ ចំនួន៣៖ ១. ការប្រែប្រួលអាកាសធាតុ ២. សុវត្ថិភាពស្បៀង និង៣. សន្តិសុខស្បៀងសម្រាប់ប្រទេសទាំងពីរ។

អង្គប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់លើការធ្វើពាណិជ្ជកម្មលើអង្ករពីកម្ពុជាមកសិង្ហបុរី។ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា សិង្ហបុរីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគុណភាពអង្កររបស់កម្ពុជា និងស្នើឱ្យប្រទេសទាំងពីរ ពិនិត្យមើលយន្តការបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។