ព័ត៌មានជាតិ

ឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំក្រុមការងា ចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ ដែលមានជម្ងឺដំបៅពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

(ភ្នំពេញ) នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកឧត្តសេនីយ៍ឯករ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ពោះវៀនដុះខ្នែង បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង និង ព្រមទាំងក្រុមការងារ បាននាំយក ថវិកាសរុបចំនួន ៧,០០០,០០០៛ (ប្រាំពីរលានរៀល) ទឹកសុទ្ធ ភេសជ្ជៈ ០៤កែស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជំងឺ ជាអំណោយសួរសុខទុក្ខ ក្នុងការសម្រាកព្យាបាលផងដែរ៕ដោយ P M C T V

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។