ព័ត៌មានជាតិ

រដ្ធបាលខណ្ខដូនពេញ កិច្ចប្រជុំពិសេសពិភាក្សា និងដាក់ផែនការអនុវត្តន៍រឹតបន្តឹងការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យក្នុងមូលដ្ឋាន

(ភ្នំពេញ) នៅរសៀល ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំពិសេស ដើម្បីពិភាក្សា និងដាក់ផែនការអនុវត្តន៍រឹតបន្តឹងការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យក្នុងមូលដ្ឋាន ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយបានផ្តោតសំខាន់លើការងារ ៣ចំណុចធំៗ រួមមានៈ
១-ផែនការរឹតបន្ដឹងការងារការពាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យនៅជុំវិញស្ថានទូត និវេសនដ្ឋាន និងអង្គការជាតិ អន្ដរជាតិធំៗ ដែលមានមូលដ្ឋានក្នុងខណ្ឌដូនពេញ ។
២-វិធានការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងអុកឡុង និងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ។
៣-វិធានការរឹតបន្ដឹងករណីបង្ករំខានដោយសំលេង ប៉ះពាល់ដល់ការរស់នៅ បំពេញការងាររបស់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
និងកិច្ចការសំខាន់ៗមួយចំនួនទៀតផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។