ព័ត៌មានអន្តរជាតិ

មិនធម្មតា. នៅអាមេរិកគ្រាន់តែរដ្ឋកាលីហ្វ័រញ៉ា មួយមានចំនួនអ្នកឆ្លងកូវីដ-១៩ រហូតដល់ជាង៣លានករណី

(សហរដ្ឋអាមេរិក)៖ រដ្ឋកាលីហ្វ័រញ៉ា បានក្លាយជារដ្ឋដំបូងគេនៅអាមេរិក ដែលបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ជាង ៣លានករណី នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins។

រដ្ឋដែលមានចំនួនប្រជាជនច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ទៅ៣ដងក្នុងរយៈពេលតែពីរខែចុងក្រោយនេះ ជាមួយនឹងតួលេខឆ្លងសរុប៣,០០៥,៨៣០ករណី និងមានមនុស្សស្លាប់ចំនួន ៣៣,៦២៣នាក់។

បច្ចុប្បនេះចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៤,៦២៦,៣៧៦ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៤០៨,៦២០នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៤,៥៥១,៦៨៥នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។