ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ ,វត្តជោតនារាមបឹងកុក,វត្តសុទស្សនារាមជ្រោយថ្ម

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងដោយមានការចូលរួមពីបងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជេីញចូលរួមកាន់បិណ្ឌ វេនទី១៣ #វត្តជោតនារាមបឹងកុក_វត្តសុទស្សនារាមជ្រោយថ្ម​ ស្ថិតក្នុងក្រុងកំពង់ចាម។

បន្ទាប់ពីឯកឧត្តម អភិបាលខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ មានប្រសាសន៍សំណេះសំណាលទៅកាន់លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទ ប្រកបដោយភាពស្និតស្នាល និងកក់ក្តៅ ថ្នាក់ដឹកនាំខេត្ត រួមនឹងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ ដោយសទ្ធាជ្រះថ្លាបំផុត។

#សូមអនុមោទនាបុណ្យ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។