ព័ត៌មានជាតិ

រឿងជុំលោះដីធ្លីមួយកំពុងធ្វើឲមហាជនរិះគន់និងទន្ទឹងរង់ចាំមើលយ៉ាងខ្លាំងព្រោះថាមួយឆ្នាំទៅហើយដោះស្រាយនៅត្រឹមបែកវល់ៗ!

(ក្រចេះ) ៖ រឿងជុំលោះដីធ្លីមួយកំពុងធ្វើឲមហាជនរិះគន់និងទន្ទឹងរង់ចាំមើលយ៉ាងខ្លាំងព្រោះថាមួយឆ្នាំទៅហើយដោះស្រាយនៅត្រឹមបែកវល់ៗ គ្រួសារមួយឈ្មោះលោកតាសាំងមៅរួមទាំងកូនផងរស់នៅចំនុចស្រែក្សីភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះមានជុំលោះព្រំដីជាមួយស្មៀនឃុំវឌ្ឍន:មិនចេះចប់មិនចេះហើយក្នុងនោះមានឈ្មោះសាន់សុខរាន់ជាអ្នកបើកត្រាក់ទ័រឲស្មៀនតាល់ឈូសចូលឈូសកុំទេចពោតស្វាយចន្ទីបើរារាំងកិនសម្លាប់ កាន់កាំបិតគំរៀមកាប់ជាដើម។បើទោះបីលោកតាសាំងមៅមានប្រវត្តិកាន់កាប់តំបន់នោះមុនគេពោលគឺ២០ទៅ៣០ឆ្នាំហើយមកក្តីហើយមានទាំងការបញ្ជាក់ពីអាជ្ញាធរភូមិឃុំ ក្រៅពីនោះទៀតសូម្បីតែអ្នកស្រុកអ្នកភូមិផ្តិតមេដៃគាំទ្រទទួលស្គាល់លោកតា៨៦គ្រួសារទៅហើយចំណែកលោកមេឃុំកំពង់ចាមលោកឈិតណន បញ្ជាក់ឲទូរទស្សន៍cpnយើងតាមទូរសព្ទ័ថា ខ្ញុំមិនយល់ដែរខាងឃុំវឌ្ឍនមកចាត់ចែងសំបុត្រទិញលក់ដល់ក្រោយភូមិយាវ ហើយលោកបន្តរថាក្នុងផែនទីចំនុចស្រែក្សីត្រឹមអូរស្ថិតក្នុងឃុំកំពង់ចាមកាលដែលនិសិត្យចុះវាស់គេវាស់ដីឃុំវឌ្ឍនឲអស់សិនឯឃុំកំពង់ចាម ចាំអាណត្តិក្រោយ(សូមស្តាប់…..)។ក្នុងពេលថ្មីៗនេះរឿងដែលហួសចិត្តថ្មីចែសទៀត កាលពីថ្ងៃទី១៦ឧសភាឆ្នាំ២០២៣នេះលោកយន់ឃុនជាមេឃុំវឌ្ឍន:បានដឹកនាំកម្លាំងជាច្រើនមានពាក់អាវទាហ៊ាន,ប៉ូលីស ស្វ័យការពារអាត្រាក់ពីរ គ្រឿងឈូសដំណាំស្រូវបោះបង្គោលក្នុងស្រូវដោយសំអាងថាជាដីឈ្មោះពៅមានឯកសារ១០ឆ្នាំមកហើយគន្លងនេះហាក់ដើរមិនឆ្ងាយពីគន្លងឪពុករបស់លោកឈ្មោះលោកយុនគីមជាមេឃុំបច្ចុប្បន្នក្លាយជាជុំទុកទីមួយកាលឆ្នាំ២០២២លោកយុនគីមធ្លាប់បង្កើតឲមាន៤ឈ្មោះប្តឹងលោកតាដោយឲយល់ថាលោកជាអ្នកគិតគូដល់ស្ត្រីមេម៉ាយទុរគត់និងចុះវាស់ដាក់បង្គោលក្នុងចំការស្វាយចន្ទីដាំ៤ទៅ៥ឆ្នាំហើយនិងយកក្រដាសបិតប្រកាសឱសាន្ត វាទទុករយះជាង២០ថ្ងៃ។
ព្រោះតែធ្លាប់ឣភិបាលស្រុកថ្មីលោកគង់មេតា ការដោះស្រាយគ្មានភាពច្បាស់លាស់មិនឣាចទទួលយកបានជាពិសេសមិនមានការដោះស្រាយនៅគោលដៅកន្លែងមានរឿងជាក់ស្តែងជាពិសេសហៅអាជ្ញាធរភូមិយាវឃុំវឌ្ឍន:មកដោះស្រាយ បែរជាទៅដោះស្រាយនៅឃំុវឌ្ឍនទៅវិញហើយបង្ខំឲគាត់លក់ដីឲគេតែម្ដងទៅពលរដ្ឋសុំណូមពរអាជ្ញាធរគ្រប់ជាន់ថ្នាក់ជាពិសេសលោកវាថនមេតាជួយជុំរុញការដោះស្រាយជុំលោះដីធ្លីឲមានប្រសិទ្ធិភាព បើមិនដូច្នោះទេពលរដ្ឋជាច្រើនគ្រួសារទៀតអាចនិងជួបរឿងអ្នកមានអំណាចស៊ីអ្នកតូចតាចដូចរឿងតាសាំងមៅនេះជាក់ជាមិនខាន។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។