ព័ត៌មានជាតិ

សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងផលិតផល និងសម្ភារពីប្លាស្ទិក

(សៀមរាប) ថ្ងៃអង្គាររ ៦កេីត​ ខែមាឃ​ ឆ្នាំជូត ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២១​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង​ឯកឧត្ដម​ ហេង​ ណារ៉េត​ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានចូលរួមជាគណៈអធិបតីក្នុង​សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងផលិតផល និងសម្ភារពីប្លាស្ទិក ដោយមានការចូលរួមមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ នឹងចូលរួមផ្តល់ជាគំនិត និងមតិកែលម្អ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីផលិតផល និងសម្ភារពីប្លាស្ទិក ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយសុវត្ថិភាពបរិស្ថាន ស្របនឹងកំណើនសេដ្ឋកិច្ចជាតិ។​

សិក្ខាសាលានៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធក្នុងការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីផលិតផល និងសម្ភារពីប្លាស្ទិក ហើយសំណល់​ប្លាស្ទិកភាគច្រើនមិនត្រូវបានយកទៅធ្វើការកែច្នៃ និងប្រើប្រាស់ឡើងវិញ ដូចនេះទីលានទុកដាក់សំរាម សំណល់រឹងនឹងពោរពេញទៅដោយការលាយឡំចូលគ្នារវាងសំណល់ប្លាស្ទិក និងសំណល់សរីរាង្គ។ ជាមួយគ្នានេះដែរដើម្បីដោះស្រាយនូវបញ្ហាប្រឈមនេះ ចាំបាច់ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត បន្ថែមមួយចំនួនទៀតទាក់ទងនឹងការគ្រប់គ្រងសំរាម សំណល់រឹង ជាពិសេសការគ្រប់គ្រងសំណល់ប្លាស្ទិក។ ហេតុដូចនេះហើយត្រូវមានការគ្រប់គ្រងសំរាម សំណលរឹង ជាពិសេសសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយជាសវៀងការបង្កហានិភ័យនានា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។