ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ ២០២១!

(កំពង់ចាម) នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករងនិងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ២៣នាក់។
អង្គប្រជុំ បានតាមដានស្តាប់នូវ ៖
១,របាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ រយៈពេល ១ឆ្នាំ ២០២០ និងទិសដៅការងារបន្តឆ្នាំ ២០២១
២, របាយការណ៍ ស្តីពីចំណូល ចំណាយ ថវិការបស់សាខា ឆ្នាំ ២០២០ រួមទាំង ការព្យាករណ៍អំពី ចំណូល សម្រាប់ឆ្នាំ ២០២១ ,
និង ៣, ពិនិត្យ ពិភាក្សានិងអនុម័ត លើផែនការអភិវឌ្ឍសកម្មភាព របស់សាខា ឆ្នាំ២០២១ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ឆ្នាំ នេះ ទោះបីមានការរំខានពីវិបត្តិកូវីដ១៩ យ៉ាងណាក្តី ក៏សាខា បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “។ ជាមួយនេះ សាខា ក៏បានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការ អប់រំសុខភាព ពាក់ព័ន្ធទៅនឹងវិធានការកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកូវីដ19 – ជម្ងឺគ្រុនឈីក គ្រុនឈាម នៅតាមភ្លើងស្តុបនានាក្នុងក្រុង និងនៅតាមមូលដ្ឋាន នានា ក្នុងទូទាំងខេត្ត ។
ឯឩ ប្រធានអង្គប្រជុំ បានបញ្ជាក់បន្ថែមថា ចំពោះផែនការអភិវឌ្ឍសកម្មភាព ឆ្នាំ២០២១ នេះ គឺ សាខា បានរៀបចំ មាន ១៩គោលដៅ និង ៣៩ សកម្មភាព ដោយកំណត់សូចនាករច្បាស់លាស់ ដើម្បីធ្វើអោយសម្រេចបាននូវទិសយុទ្ធសាស្ត្រទាំង ៤ របស់កាកបាទក្រហមកម្ពុជា ស្របទៅនឹងលទ្ធភាពថវិកា របស់សាខា ។ យើងរៀបចំបាន នូវផែនការ មានន័យថា យើងសម្រេចលទ្ធផល បាន ៤០% ហើយ នៅសល់ ៦០% ទៀត គឺជាការប្រតិបត្តិជាក់ស្តែង និង ទេពកោសល្យដឹកនាំ របស់មន្ត្រីយើង តែប៉ុណ្ណោះ ។

មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មា ធិការសាខា បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តចូលរួមអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ19 អោយបានជាប្រចាំ – ត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង ស្រុក រួមជាមួយការ ពង្រឹង និងពង្រីកបណ្តាញយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប ត្រៀមបង្ការ និងកសាងភាពធន់មាំនៅសហគមន៍ ។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព៕ ប្រភព÷ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។