ព័ត៌មានជាតិ

អំណោយរបស់ព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូអនុគុណខណ្ខជ្រោយចង្វារ ផ្ដល់តាមរយ:ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន

(ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូអនុគុណខណ្ឌជ្រោយចង្វារ ផ្តល់តាមរយៈ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម មកប្រគល់ជូនរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ អំណោយទាំងនោះរួមមាន៖
+គ្រឿងភេសជ្ជ:
1. ទឹកសុទ្ធ vital ( 500 ml) 5កេស
2. ទឹកសុទ្ធ vital ( 350 ml) 4កេស
3. ទឹកក្រូច 12កេស
4. ទឹកផ្លែឈើ 10កេស
5. បាកាស 2កេស
6. គោជល់ 1កេស
7. ទឹក Eragold 2កេស
8. តែ 20កញ្ចប់
+គ្រឿងទេស
9. អង្ករ 500គីឡូ
10. មីខ្លាឃ្មុំក្រហម 5កេស
11. មីម៉ាម៉ា 39កេស
12. ត្រីខកំប៉ុង(តូច) 300កំប៉ុង
13. ត្រីខកំប៉ុង(ធំ) 20កំប៉ុង
14. ទឹកដោះគោខាប់ 300កំប៉ុង
15. ទឹកត្រី 3យួរ
16. ទឹកស៊ីអីវ 5យួរ
17. ស្ករស 169 គីឡូក្រាម
18. អំបិល 10 គីឡូក្រាម
+សម្ភារប្រើប្រាស់
19. ប៊ិចខៀវ 16ដើម
20. ទៀន 58ដើម
21. ធូក 26 ដុំ
22. ស្បង់ចីវព្រះសង្ឃ 51ស្បង់
23. ស្បែកជើងផ្ទាត់ 16គូរ
24. ច្រាសដុសធ្មេញ 20 ដើម
25. ប្រេងកូឡា 8 ប្រអប់
26. ថ្នាំដុសធ្មេញ 23 ប្រអប់
27. សៀវភៅសរសេរ 10ក្បាល
28. សាប៊ូម្សៅ 15 កញ្ចប់ ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុកទាំងបី សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះតេជគុណព្រះធម្មរតនៈរង្សី វេង សេងពេជ្រ ដែលជានិច្ចជាកាលព្រះអង្គតែងតែបានបន្តធ្វើការបរិចាកនូវគ្រឿងបរិក្ខា និងឧបភោគបរិភាគ ជូនដល់ប្រជាជនក្រីក្រជួបប្រទះការលំបាកក្នុងជីវភាពកន្លងមក រស់នៅក្នុងស្រុកទាំងបី គឹស្រុកដំបែរ ស្រុកកំពុងសៀម និងស្រុកជើងព្រៃ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។