ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីជួបសំណេះសំណាលលើកទឹកចិត្ត និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនក្រុមកីឡាករចំណុះទូក ង មកពីបណ្តាស្រុកនានា!

(ព្រៃវែង) ៖ ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ ទឹកសុទ្ធ មី ទឹកត្រី ទឹកសុីអុីវ ត្រីខ តែបៃតង ភេសជ្ជៈM150 ស្រាបៀរ អាវ មួក និងថវិកាមួយចំនួន ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូក ង មកពីបណ្តាស្រុកនានា។

ឯកឧតត្តអភិបាលខេត្ត សូមសំណូមពរដល់កីឡាករ ចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ព្រមទាំងសូមថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានសហការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការយកចិត្តទុកដាក់លើការរៀបចំប្រណាំងទូក ង ខេត្តព្រៃវែងនាពេលនេះ។

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។