ព័ត៌មានជាតិ

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី៥ ខែតុលា ឆ្នាំ២០២៣

(ព្រៃវែង) #Noted នារសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី៥ ខែតុលា ឆ្នាំ២០២៣ ជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោកនាយខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ ក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបូកសរុបលទ្ធផលសម្រេចបាន ក្នុងសប្តាហ៍កន្លងមក និងលើកទិសដៅអនុវត្ត​ន៍បន្ត សម្រាប់សប្តាហ៍ក្រោយ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។
សមាសភាពចូលរួមមានលោកនាយខណ្ឌទាំង២ និងលោក លោកស្រីប្រធានការិយាល័យជំនាញទាំង១០។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។