ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ពានបេតុង “ត្រដក់ពង” ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលបានរងការបាក់ស្រុតដោយសារទឹកភ្លៀងហូរច្រោះនាពេលថ្មីៗកន្លងមកនេះ

(កំពង់ចាម)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ពានបេតុង “ត្រដក់ពង” ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលបានរងការបាក់ស្រុតដោយសារទឹកភ្លៀងហូរច្រោះនាពេលថ្មីៗកន្លងមកនេះ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភនូវថវិកាមួយចំនួនរបស់រដ្ឋបាលខេត្តជូនដល់ក្រុមជាង និងបានស្នើឲ្យជាង ក៏ដូចជាគណៈកម្មការត្រួតពិនិត្យបច្ចេកទេស សំដៅធ្វើយ៉ាងណាធ្វើការស្ថាបនាស្ពានមួយឲ្យបានរួចរាល់តាមផែនការ និងប្រកបដោយគុណភាពខ្ពស់ ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបន្តអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនពីអ្នកតា”ត្រតក់ពង” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្ត ក្រោមដំបូលសុខសន្តិភាព ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។