ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តកំពង់ចាម។

គូរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) បានទទួលសិទ្ធិក្នុងការស្ថាបនាគម្រោងពង្រីក និងលើកកំរឹតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ជាប្រភេទផ្លូវ៤គន្លង ប្រវែង៤៥,៥០៤គីឡូម៉ែត្រ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។