ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកស្រី មាស សុធារី និងក្រុមគ្រួសារ!

(ព្រៃវែង) ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព លោក មាស គិន ដែលត្រូវជាឪពុកបង្កើតរបស់ លោកស្រី មាស សុធារី ដែលទទួលមរណៈភាពកាលពីម៉ោង ១:០០នាទីយប់ នាថ្ងៃពុធ ៣រោច ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីបណ្ឌិតនាយិកាសាខា ក៏បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខ និងសោកស្តាយពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ចូលរួមសំដែងនូវការសោកស្ដាយ អាលោះអាល័យជាទីបំផុតចំពោះការបាត់បង់ លោក មាស គិន ដែលនេះគឺជាការបាត់បង់នូវឪពុកជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានពលីកម្មជាច្រើន បូជាគ្រប់បែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីភរិយា កូនៗ ព្រមទាំងចៅ និងសង្គមជាតិ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោក មាស គិន បានចាប់បដិសន្ធិក្នុងសុគតិភព
គ្រប់ៗជាតិ កុំបីឃ្លាងឃ្លាតឡើយ ។

សាខាខេត្ត បានចូលរួមបច្ច័យបុណ្យចំនួន ៥០០,០០០រៀល។
-ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា បច្ច័យចំនួន ៤០០,០០០រៀល។
-លោកស្រីបណ្ឌិត អ៊ុក មាសសូលីណា និងសហការី បច្ច័យចំនួន ២៥០,០០០រៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។